ស្ថានីយ៍វិទ្យុ និង ទូរទស្សន៍ផ្សាយបន្តផ្ទាល់តាមអ៊ីនធឺណេត

July 29, 2017

Filed under:

ចែករំលែក:

at  July 29, 2017 -  by Admin

រដ្ឋសភា​អនុម័ត​ទាំង​ស្រុង​លើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដោយ​គ្មាន​ការ​ចូល​រួម​ពី​គណបក្ស​ប្រឆាំង

នៅ​ទី​បំផុត​ទៅ វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ ដែល​ហាម​ឃាត់​មិន​ឲ្យ​បក្ស​នយោបាយ​ពាក់ព័ន្ធ​ជាមួយ​នឹង​ទណ្ឌិត ត្រូវ​បាន​ប្រមុខ​រដ្ឋ​ស្ដី​ទី​ចុះ​ហត្ថលេខា​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ហើយ​នៅ​ថ្ងៃ​ទី​២៨​កក្កដា​ម្សិលមិញ​។ ការ​ចូល​ជា​ធរមាន​នៃ​ច្បាប់​នេះ ធ្វើ​ឡើង​ចំ​ពេល​ដែល​សង្គម​ស៊ីវិល​ជិត​២០​ស្ថាប័ន ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ សម្ដែង​ក្ដីព្រួយ​បារម្ភ​ថា វិសោធនកម្ម​ច្បាប់ដែល​ផ្ដល់​អំណាច​ទូលំទូលាយ​ហួសហេតុ​ដល់​រដ្ឋាភិបាល​នេះ នឹង​ជះ​ឥទ្ធិពល​ដល់​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំក្រោយ​​។
វិសោធនកម្ម​លើក​ទី​២​នៃ​ច្បាប់ស្ដី​ពី​គណបក្ស​នយោបាយ អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ រំលោភ​បំពាន​បទ​បញ្ញត្តិ​នៃ​រដ្ឋធម្មនុញ្ញ និង​រំលោភ​សិទ្ធិ​មនុស្ស​។ នេះ​គឺ​ជា​ការ​អះអាង​របស់​សង្គម​ស៊ីវិល​យ៉ាង​ហោច​ណាស់​១៩​ស្ថាប័ន នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ ចុះ​ថ្ងៃ​ទី​២៨​កក្កដា​។ ជា​ថ្ងៃ​តែ​មួយ​ដែល​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ ត្រូវ​បាន​ប្រមុខ​រដ្ឋ​ស្ដី​ទី​ចុះ​ហត្ថលេខា​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​។
គួរ​ជម្រាប​ថា នេះ​គឺ​ជា​ការ​ធ្វើ​វិសោធនកម្ម​លើក​ទី​២​ហើយ​សម្រាប់​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ។ ហើយ​ក្រុម​សង្គម​ស៊ីវិលបាន​កត់​សម្គាល់​ឃើញ​ថា ការ​ធ្វើ​វិសោធនកម្ម​លើក​ទី​២​នេះ គំរាម​កំហែង​ធ្ងន់ធ្ងរ​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដូច​មាន​ចែង​ក្នុង​មាត្រា​១ និង​មាត្រា​៥១​នៃ​រដ្ឋធម្មនុញ្ញ​ និង​​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​។ នេះ​បើ​តាម​ក្រុម​សង្គម​ស៊ីវិល​។
បើ​ធៀប​ទៅ​នឹង​ការ​ធ្វើ​វិសោធនកម្ម​លើក​ទី​១ សង្គម​ស៊ីវិល​សរុប​១៩​ស្ថាប័ន កត់​សម្គាល់​​ថា វិសោធនកម្ម​លើក​ទី​២​នេះ បាន​ពង្រីក​អំណាច​របស់​រដ្ឋាភិបាលច្រើន​បន្ថែម​ទៀត ក្នុង​ការ​រំលាយ​គណបក្ស​ណាមួយ​យ៉ាង​មាន​ប្រសិទ្ធភាព​ ប្រសិន​បើ​រដ្ឋាភិបាលមាន​មូលដ្ឋាន​ណាមួយ​ដើម្បី​វិនិច្ឆ័យ​តាម​បែប​មិន​ច្បាស់​លាស់​និង​អត្តនោម័ត​។
សម្រាប់​ក្រុមស​ង្គម​ស៊ីវិល ច្បាប់​ស្ដី​ពី​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​នេះ គឺ​ជា​ច្បាប់ចុង​ក្រោយ​បង្អស់​ក្នុង​ចំណោម​ច្បាប់​ជា​ច្រើន​ផ្សេង​ទៀត​ដែល​មាន​លក្ខណៈ​រឹត​ត្បិត​មិន​សម​ហេតុផល​ទៅ​លើ​សិទ្ធិ​សេរីភាព​ខាង​សមាគម និង​សេរីភាព​ខាង​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ​។ ការ​ចូល​ជាធរមាន​នៃ​ច្បាប់​ និង​ការ​អនុវត្ត​ច្បាប់​នេះ ត្រូវ​បាន​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ​ជះ​ឥទ្ធិពល​មិន​ល្អ​យូរ​អង្វែង​លើ​គណបក្ស​នយោបាយ​។ ក្រុម​សង្គម​ស៊ីវិល​ដដែល​ជឿ​ថា ការ​អនុវត្ត​វិសោធនកម្ម​ច្បាប់​ថ្មី​នេះ នឹង​បង្កើត​ឲ្យមាន​មន្ទិល​សង្ស័យ​ច្រើន អំពី​ភាព​សេរី យុត្តិធម៌ និង​ត្រឹម​ត្រូវ នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី​៦ នៅ​ឆ្នាំ​២០១៨​ខាង​មុខ​៕ប្រភពពី www.khmer.rfi.fr

វិទ្យុអាស៊ីសេរីខេមរៈភាសា RFA

Live Webcast from Khmer Rouge tribunal

វិទ្យុសំលេងសហរដ្ឋអាមេរិក VOA

Live Webcast from Khmer Rouge tribunal

វិទ្យុបារាំងអន្តរជាតិខេមរៈភាសា FRI

Live Webcast from Khmer Rouge tribunal

មណ្ឌលព័ត៌មានស្ត្រីកម្ពុជា WMC

Live Webcast from Khmer Rouge tribunal
© 2019 HEMCHEATV | E-mail:hemchea.info@gmail.com |Tel:+855 (0) 10 913 007 .
PHNOM PENH |CAMBOIDA
back to top