ស្ថានីយ៍វិទ្យុ និង ទូរទស្សន៍ផ្សាយបន្តផ្ទាល់តាមអ៊ីនធឺណេត

September 09, 2016

Filed under:

ចែករំលែក:

លោក ហេង រតនា៖ ភ្នាក់ងារ​​បរទេស​​ខ្លះ​​ បាន​​កាត់​​បន្ថយ​​ជំនួយ​​​លើ​​វិស័យ​​ដោះ​មីន​​នៅ​​កម្ពុ​ជា

at  September 09, 2016 -  by Admin

កម្ពុជា​កំពុង​ធ្វើយុទ្ធនាការ​ជំរុញអោយ​សមាជិក​អាស៊ាន​ផ្តល់សច្ចាប័ន​ចូលរួម​ក្នុងអនុសញ្ញា​មីនប្រឆាំង​មនុស្ស​


នៅ​ក្នុង​ឆ្នាំ​២០១៦នេះ ភ្នាក់ងារ​បរទេស​មួយ​ចំនួន ​បាន​កាត់​បន្ថយ​ជំនួយ​ផ្នែក​ថវិកា​នៅ​ក្នុង​ វិស័យដោះមីន​របស់​កម្ពុជា។ លោក ហេង រតនា នាយក​មជ្ឈមណ្ឌល​សក​ម្ម​ភាព​កំចាត់មីន​កម្ពុជា​ ហៅ​កាត់​ថា ស៊ីម៉ាក់(CMAC( ពន្យល់ថា​មូលហេតុ ​ដែល​ជំនួយ​ត្រូវ​បាន​កាត់​បន្ថយ​ដោយ​សារ​តែ​ស្ថានការណ៍​ពិភព​លោក​ និង​គោល​នយោបាយ​របស់​ប្រទេស​ខ្លះ​មាន​ការ​ប្រែ​ប្រួល។ 


លោក ហេង រតនា​ នាយក​មជ្ឈមណ្ឌល​សក​ម្ម​ភាព​កំចាត់មីន​កម្ពុជា​ហៅ​កាត់​ថា ស៊ីម៉ាក់​CMAC មិន​បាន​បង្ហាញ​ឲ្យ​បាន​លម្អិត​ថា ភ្នាក់​ងារ​បរទេស​របស់​ប្រទេស​ណា​មួយ ​ជា​អ្នកកាត់​បន្ថយ​ជំនួយ​លើ​វិស័យ​ដោះមីន​នៅ​កម្ពុជា​នោះ។ ប៉ុន្តែ​លោក​បាន​លើក​ឡើង​ដោយ​សង្ខេបថា មាន​ប្រទេស​ធំៗ​មួយ​ចំនួន​នៅ​តែ​មាន​ការប្ដេជ្ញា​ចិត្ត​ខ្ពស់ ​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​លើ​វិស័យ​ដោះមីន​នៅ​កម្ពុជា។ ប្រទេស​ទាំង​នោះ​រួមមាន៖ ជប៉ុន​ជា​ប្រទេស​មួយ​នាំមុខ​ក្នុង​ការ​ផ្ដល់​ជំនួយច្រើន​ជាង​គេ​លើ​ការ​ដោះ​មីន បន្ទាប់​មក​សហរដ្ឋ​អាមេរិក អាល្លឺម៉ង់ និង​ណ័រវេស ជាដើម។                                                                    
ដោយឡែក​សម្រាប់​ប្រទេស​កាណាដា​ មាន​កញ្ចប់​ថវិកា​ជួយ​ដល់​វិស័យ​ដោះមីន​នៅ​កម្ពុជា ចំនួនជាង ​១០​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​បី ៣ឆ្នាំ។ នេះ​បើ​ផ្អែក​តាម​លទ្ធផល​នៅ​ក្នុង​ជំនួប​រវាង លោក ហេង រតនា និងលោក Stephane Dion រដ្ឋមន្ត្រី​ការ​បរទេស​កាណាដា​កាល​ថ្ងៃ​សៅរ៍​ទី​០៣​កញ្ញា។ សូមបញ្ជាក់ថា កាណាដា ជា​ប្រទេស​កំណើត​នៃ​អនុសញ្ញា​អូតាវ៉ា​អន្តរជាតិ​ស្ដីពី ការ​ហាមប្រាម​ការ​ប្រើ​ប្រាស់​គ្រាប់​មីន​ប្រឆាំង​មនុស្ស។ ហើយ​កម្ពុជា​ក៏​ជា​រដ្ឋភាគី​នៃ​អនុសញ្ញា​នេះ​ផងដែរ​។

លោក ហេង រតនា​ បាន​ថ្លែង​ការពារ​ថា ស្ថានការណ៍​នយោបាយ​នា​ពេល​បច្ចុប្បន្ន​នេះ មិន​មានជាប់​ពាក់​ព័ន្ធ​និង​ការ​កាត់​បន្ថយ​ជំនួយ​ពី​ប្រទេស​ទាំង​នោះ​ឡើយ។ ប្រឈម​និង​ការ​កាត់​បន្ថយជំនួយ​នេះ លោក ហេង រតនា​ គូសបញ្ជាក់ថា វិស័យ​ដោះមីន​នឹង​ជួប​ការ​លំបាក់​ដោយ​មិន​អាចបំពេញ​ទាន់​តម្រូវ​ការ​ដែល​បាន​កំណត់​ ទោះ​បី​ប្រទេសធំៗ​នៅ​តែ​បន្ត​ផ្ដល់​ជំនួយ​ក៏​ដោយ។ ប៉ុន្តែយ៉ាងណា​ក៏​ដោយ​នៅ​ក្នុង​ឆ្នាំ២០១៦ វិស័យ​ដោះមីន​កម្ពុជា​ទទួល​បាន​ជំនួយ​ជា​ថវិកា​និង សំភារៈ​គិត​ជា​ទឹក​ប្រាក់​ប្រមាណ​ជា​២២​លាន​ដុល្លារ។

ក្រៅ​ពី​ប្រឈម​នៅ​ក្នុង​ការ​កាត់​បន្ថយ​ជំនួយ​នេះ​ហើយ វិស័យ​ដោះ​មីន​កម្ពុជា​ក៏​បាន​ជួប​ប្រទះ​បញ្ហា​កើត​មាន​នៅ​ក្នុង​ស្រុក​ដែរ ពោល​គឺ​បុគ្គលិក​ស៊ីម៉ាក់​ប្រឈម​នៅ​ពេល​ពួក​គេ​ចុះ​ប្រតិបត្តិ​ការក្នុង​តំបន់​សំបូរ​ទៅ​ដោយ​ព្រៃ​ក្រាស និង គ្រាប់មីន។ ដោយឡែក​ក្នុង​រយៈ​ពេល​៧​ខែ​ក្នុង​ឆ្នាំ២០១៦នេះ មាន​មនុស្ស​ស្លាប់​និង​របួស​ដោយ​សារ​គ្រប់​មីន​ចំនួន ៥៩ នាក់។ ហើយ​ផ្ទៃដី​ដែលនៅ​សេស​សល់​ទាំង​គ្រាប់​មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​មាន​ចំនួន​ជាង ​២​ពាន់​ម៉ែត្រ​ក្រឡា៕
ប្រភពពី RFI

វិទ្យុអាស៊ីសេរីខេមរៈភាសា RFA

Live Webcast from Khmer Rouge tribunal

វិទ្យុសំលេងសហរដ្ឋអាមេរិក VOA

Live Webcast from Khmer Rouge tribunal

វិទ្យុបារាំងអន្តរជាតិខេមរៈភាសា FRI

Live Webcast from Khmer Rouge tribunal

មណ្ឌលព័ត៌មានស្ត្រីកម្ពុជា WMC

Live Webcast from Khmer Rouge tribunal
© 2019 HEMCHEATV | E-mail:hemchea.info@gmail.com |Tel:+855 (0) 10 913 007 .
PHNOM PENH |CAMBOIDA
back to top