ស្ថានីយ៍វិទ្យុ និង ទូរទស្សន៍ផ្សាយបន្តផ្ទាល់តាមអ៊ីនធឺណេត

September 09, 2016

Filed under:

ចែករំលែក:

ឆ្នាំ​២០១៦ ចៅកែ​វេច​បង្វិច​រត់​ចោល​កម្មករ​ ចំនួន​១៥រោង​ចក្រ​កាត់​ដេរ ខណៈ​ដែល​រដ្ឋមន្ត្រី​ថា មាន​តែ​មួយ​រោង​ចក្រ​ប៉ុណ្ណោះ!​

at  September 09, 2016 -  by Admin

នៅឆ្នាំ២០១៦នេះ សហជីពសេរីកម្មនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ចៅកែរោងចក្រកាត់ដេរ ចំនួន១៥ បានបិទទ្វារ និងវេចបង្វិចរត់ចោលកម្មករ។


នៅ​ឆ្នាំ​២០១៦នេះ សហជីព​សេរីកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជាក់​ថា ចៅកែ​រោង​ចក្រ​កាត់​ដេរ ចំនួន​១៥ បាន​បិទទ្វារ និង​វេច​បង្វិច​រត់​ចោល​កម្មករ​។ ចំណែក​រដ្ឋមន្ត្រី​ក្រសួង​ការងារ បាន​សរសេរ​ថ្មីៗ​ក្នុង​ហ្វេសបុក​ផ្លូវ​ការ​របស់​ខ្លួន​ថា​ មាន​តែ​មួយ​រោង​ចក្រ​ប៉ុណ្ណោះ ដែល​បិទទ្វារ​លែង​ដំណើរ​ការ។



អនុប្រធាន​សហជីព​សេរីកម្ម លោក​ ម៉ាន់ សេងហាក់ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា របាយការណ៍​ដែល​ជាក់​ស្តែង​ គឺ​មាន​ចំនួន​១៥រោង​ចក្រ ដែល​ចៅកែ បិទទ្វារ​រោង​ចក្រ និង​វេចបង្វិច​រត់​ចោល​កម្មករ​តែម្តង។ ហើយ​កាល​ពី​ឆ្នាំ​មុន​ គឺ​មាន​ដល់​ទៅ ​២៤ រោង​ចក្រ ​ដែល​បាន​ធ្វើ​ដូច្នេះ​ដែរ។

ជុំវិញ​រឿង​នេះ ​អ្នកនាំពាក្យ​ក្រសួង​ការងារ មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បា​នទេ នៅ​ព្រឹក​ថ្ងៃ​សុក្រទី​ ១៩សីហា ដោយ​ទូរសព្ទគ្មាន​អ្នក​ទទួល​។ ក៏ប៉ុន្តែ​បើ​តាម​ហ្វេសបុក​ផ្លូវការ​របស់​ ​រដ្ឋមន្ត្រី​ក្រសួង​ការងារ បាន​សរសេរ​ពី​ថ្ងៃ​ទី​១៦​សីហា បញ្ជាក់​ថា គិត​មក​ត្រឹម​ខែ​កក្កដា មាន​សហគ្រាស​គ្រឹះស្ថាន បិទទ្វារ​លែង​ដំណើរ​ការ ចំនួន​៨ ក្នុង​នោះ មាន​រោងចក្រ​កាត់​ដេរ ១។
ដូច្នេះ តួលេខ​រោង​ចក្រ​បិទទ្វារ គឺ​មាន​ចំនួន​ខុស​គ្នា​ច្រើន។

ទោះយ៉ាង​នេះ​ក្តី ​​លោក​អនុប្រធាន​សហជីព​សេរីកម្ម ពន្យល់​ថា ការ​បិទទ្វារ​ដូច្នេះ​ គឺ​ដើម្បី​​គេច​វេស​ពី​ការ​ផ្តល់​សំណង ប្រាក់​ខែ និង​ប្រាក់​រង្វាន់​ ព្រម​ទាំង​ប្រាក់​អតីតភាព​ការងារ​ ដែល​បញ្ហា​នេះ បណ្តាល​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កម្រិត​ជីវភាព​របស់​ក្រុម​កម្មករ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ។

​តាម​ការ​អះអាង​​របស់​​លោកអនុប្រធាន​សហជីព​សេរីកម្ម ក្នុងចំណោម​រោង​ចក្រ​ទាំង​១៥នោះ គឺមាន​រោងចក្រ​ខ្លះ បាន​បើក​ឡើងវិញ ដោយប្តូរ​ឈ្មោះ​ថ្មី។ ការ​ពាក់​ឈ្មោះ​ថ្មី​នេះ គឺ​អាច​អនុគ្រោះ​ពន្ធ​ ពិសេស​គឺ​ពន្ធនាំចូលវត្ថុធាតុដើម​ គឺ​កំណាត់​តែម្តង ដែល​​មិន​បង់​ពន្ធ។

សូម​បញ្ជាក់ថា ​ហ្វេសបុក​របស់​ ​រដ្ឋមន្ត្រី​ក្រសួង​ការងារ បង្ហាញថា​ នៅ​ខែកក្កដា ឆ្នាំ​២០១៦ ក៏មាន​សហគ្រាស​គ្រឹះស្ថាន បើក​ថ្មី ចំនួន ៥៧ ក្នុងនោះ មាន​រោងចក្រ​កាត់ដេរ និង​ផលិត​ស្បែកជើង ចំនួន ២០ ដែល​បង្កើត​ការងារ​ថ្មី បាន ៧.៥០០ កន្លែង។


ប្រភព​ពី​សហជីព​សេរីកម្ម ​​បាន​ពញ្ញាក់​ស្មារតី​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច មិនគួរ​បណ្ដែត​បណ្តោយ​ឲ្យ​ចៅកែរត់​ចោលកម្មករ និង​បិទទ្វារ​រោង​ចក្រ​ដូច្នេះ ហើយ​មិន​ត្រូវ​ឲ្យ​រឿងកើត​មាន​ទៀត​ទេ។ ចំពោះ​រោង​ចក្រ​ដែល​បិទ​ទ្វារ​រួចហើយ គួរតែ​ត្រូវ​មាន​វិធានការ​ចាំបាច់​ជាបន្ទាន់​ ហើយ​រិះរក​ដំណោះស្រាយ​សង​សំណង ​​និង​ការ​ខូចខាត​ផ្សេង​ៗ​ដល់​កម្មករ​៕
ប្រភពពី RFI

វិទ្យុអាស៊ីសេរីខេមរៈភាសា RFA

Live Webcast from Khmer Rouge tribunal

វិទ្យុសំលេងសហរដ្ឋអាមេរិក VOA

Live Webcast from Khmer Rouge tribunal

វិទ្យុបារាំងអន្តរជាតិខេមរៈភាសា FRI

Live Webcast from Khmer Rouge tribunal

មណ្ឌលព័ត៌មានស្ត្រីកម្ពុជា WMC

Live Webcast from Khmer Rouge tribunal
© 2019 HEMCHEATV | E-mail:hemchea.info@gmail.com |Tel:+855 (0) 10 913 007 .
PHNOM PENH |CAMBOIDA
back to top