ស្ថានីយ៍វិទ្យុ និង ទូរទស្សន៍ផ្សាយបន្តផ្ទាល់តាមអ៊ីនធឺណេត

September 03, 2017

Filed under:

ចែករំលែក:

លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង

at  September 03, 2017 -  by Admin

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា លើក​ម្រាម​ដៃ​ជ្រលក់​ទឹក​ខ្មៅ​បង្ហាញ ក្រោយ​លោក​ចេញ​ពី​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នៅ​មណ្ឌល​ក្នុង​សង្កាត់​ចាក់អង្រែលើ នៅ​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​២០១៧។ RFA/Rann Samnang

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ​អាស៊ីសេរី​ដឹង​យ៉ាង​ខ្លី​បន្ទាប់​ពី​កង​កម្លាំង​សមត្ថកិច្ច​ចាប់​ខ្លួន​លោក កឹម សុខា និង​កង​អង្គរក្ស ៨​នាក់​ទៀត​ដល់​ផ្ទះ​របស់​លោក កឹម សុខា នៅ​យប់​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​៣ កញ្ញា ដោយ​គ្មាន​ដីកា​ចាប់​ខ្លួន។
ទីប្រឹក្សា​របស់​លោក កឹម សុខា និង​ជា​នាយ​ខុទ្ទកាល័យ​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា មាន​ប្រសាសន៍​ថា លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​អង្គរក្ស​ចំនួន ៨​នាក់​ទៀត ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ដល់​គេហដ្ឋាន​របស់​លោក កឹម សុខា ស្ថិត​នៅ​ផ្ទះ​លេខ​៩៧ ផ្លូវ​៣១៣ សង្កាត់​បឹងកក់២ ខណ្ឌ​ទួលគោក។
លោក​បន្ត​ថា ការ​ចាប់​ខ្លួន​មេ​ដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ គឺ​ជា​ស្ថានការណ៍​ដ៏​ធំ​មួយ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ការ​បោះឆ្នោត​ជាតិ​នៅ​ពេល​ខាង​មុខ។ លោក​ថា មេធាវី​របស់​គណបក្ស​នឹង​ពិនិត្យ​មើល​ចំពោះ​បញ្ហា​នេះ។
ភ្លាមៗ​ក្រោយ​ការ​ចាប់​ខ្លួន​ប៉ុន្មាន​នាទី រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​រក្សា​ភាព​ស្ងៀមស្ងាត់ ហើយ​ទុក​ឲ្យ​ករណី​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង​លោក កឹម សុខា ដើម្បី​អោយ​តុលាការ​ចាត់ការ​តាម​ច្បាប់។ សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​អះអាង​ថា ករណី​ចាប់​ខ្លួន​នេះ មន្ត្រី​នគរបាល​ផ្អែក​ហេតុផល​ថា​ជា​ករណី​ជាក់ស្ដែង​ទៅ​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ។
រដ្ឋាភិបាល​បញ្ជាក់​ទៀត​ថា តាម​រយៈ​វីដេអូ​ឃ្លីប​ដែល​ផ្សព្វផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​កម្ពុជា ដែល​ហៅ​ខ្លី​ថា ស៊ីប៊ីអិន (Cambodian Broadcasting Network) មាន​ប្រភព​នៅ​ប្រទេស​អូស្ត្រាលី (Australia) និង​ភស្តុតាង​ដទៃ​ទៀត អាជ្ញាធរ​ចោទ​ថា​លោក កឹម សុខា មាន​ផែនការ​សម្ងាត់​ឃុបឃិត​ជាមួយ​បរទេស​ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​ព្រះរាជាណាចក្រ​កម្ពុជា។ រដ្ឋាភិបាល​ចាត់​ទុក​ការ​ឃុបឃិត​នេះ​ថា​ជា​អំពើ​ក្បត់​ជាតិ​ដែល​ជា​បទល្មើស​មាន​ចែង​ក្នុង​មាត្រា​៤៤៣ ក្នុង​ក្រម​ព្រហ្មទណ្ឌ៕ ប្រភពពី www.rfa.org/khmer


វិទ្យុអាស៊ីសេរីខេមរៈភាសា RFA

Live Webcast from Khmer Rouge tribunal

វិទ្យុសំលេងសហរដ្ឋអាមេរិក VOA

Live Webcast from Khmer Rouge tribunal

វិទ្យុបារាំងអន្តរជាតិខេមរៈភាសា FRI

Live Webcast from Khmer Rouge tribunal

មណ្ឌលព័ត៌មានស្ត្រីកម្ពុជា WMC

Live Webcast from Khmer Rouge tribunal
© 2019 HEMCHEATV | E-mail:hemchea.info@gmail.com |Tel:+855 (0) 10 913 007 .
PHNOM PENH |CAMBOIDA
back to top