ស្ថានីយ៍វិទ្យុ និង ទូរទស្សន៍ផ្សាយបន្តផ្ទាល់តាមអ៊ីនធឺណេត

January 18, 2018

Filed under:

ចែករំលែក:

លោក សម រង្ស៊ី ព្រមាន​ថា​បើ​រដ្ឋាភិបាល​មិន​ពន្យារ​ពេល​បោះ​ឆ្នោត​អំពើ​ហិង្សា​នឹង​ផ្ទុះ​ឡើង

at  January 18, 2018 -  by Admin

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួន​ឯង​នៅ​បរទេស កាល​ពី​ថ្ងៃ​ពុធ ទី​១៧ ខែ​មករា បាន​លើក​ឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​ពន្យារ​ពេល​ការ​បោះឆ្នោត ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ទេ  អំពើ​ហិង្សា​នឹង​កើត​មាន​ឡើង ហើយ​កម្ពុជា ក៏​នឹង​ត្រូវ​សហគមន៍​អន្តរជាតិ មិន​ទទួល​ស្គាល់​ទៀត​ផង។
លោក សម រង្ស៊ី តាម​រយៈ​បណ្តាញ​សង្គម​ទ្វីធឺ (tweeter) របស់​លោក បាន​ដាក់​សំណើ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ពន្យារ​ពេល​បោះ​ឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ រហូត​ដល់​លោក និង​លោក ហ៊ុន សែន អាច​ធានា​បាន​ថា ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​យ៉ាង​ហោច​ណាស់​ក៏​អាច​មាន​លក្ខណៈ​អប្បបរមា​តាម​ស្តង់ដារ​អន្តរជាតិ​ដែរ ដើម្បី​ជៀសវាង​អំពើ​ហិង្សា និង​ការ​មិន​ទទួល​ស្គាល់​កម្ពុជា ពី​សំណាក់​សហគមន៍​អន្តរជាតិ។
សំណើ​របស់​លោក សម រង្ស៊ី នៅ​ពេល​នេះ ធ្វើ​ឡើង​ក្រោយ​ប៉ុន្មាន​ថ្ងៃ​តែប៉ុណ្ណោះ បន្ទាប់​ពី​លោក និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ជា​ច្រើន​នាក់​ទៀត បាន​បង្កើត​ចលនា​សង្គ្រោះ​ជាតិ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ដើម្បី​ទាមទារ​ការ​ដោះលែង​លោក កឹម សុខា អ្នក​ទោស​មនសិការ និង​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។
ទោះបី​សហគមន៍​អន្តរជាតិ រួម​មាន អាមេរិក និង​សហគមន៍​អឺរ៉ុប បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​ផ្អាក​ជំនួយ​ការ​បោះឆ្នោត​ក្តី ពលរដ្ឋ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​ហ៊ាន​ងើប​ឡើង​ប្រឆាំង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​ឡើយ​ទេ។
មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ត្រូវ​បាន​ទីភ្នាក់ងារ រ៉យទ័រ (Reuters) ដក​ស្រង់​សម្ដី​ថា លោក សម រង្ស៊ី កំពុង​បង្កើត​បរិយាកាស​ភ័យ​ខ្លាច។ លោក​បញ្ជាក់​ថា កម្ពុជា​មិន​ចាំបាច់​ពន្យារ​ពេល​នៃ​ការ​បោះឆ្នោត​នោះ​ទេ។ ដោយ RFA

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​ការិយាល័យ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។

វិទ្យុអាស៊ីសេរីខេមរៈភាសា RFA

Live Webcast from Khmer Rouge tribunal

វិទ្យុសំលេងសហរដ្ឋអាមេរិក VOA

Live Webcast from Khmer Rouge tribunal

វិទ្យុបារាំងអន្តរជាតិខេមរៈភាសា FRI

Live Webcast from Khmer Rouge tribunal

មណ្ឌលព័ត៌មានស្ត្រីកម្ពុជា WMC

Live Webcast from Khmer Rouge tribunal
© 2019 HEMCHEATV | E-mail:hemchea.info@gmail.com |Tel:+855 (0) 10 913 007 .
PHNOM PENH |CAMBOIDA
back to top