ស្ថានីយ៍វិទ្យុ និង ទូរទស្សន៍ផ្សាយបន្តផ្ទាល់តាមអ៊ីនធឺណេត

September 15, 2016

Filed under:

ចែករំលែក:

អ្នក​នយោបាយ​ជើង​ចាស់​មួយ​រូប​ស្នើ​អន្តរាគមន៍​បន្ទាន់​​ពី​ព្រះមហាក្សត្រ​ចំពោះ​ស្ថានការណ៍​នយោបាយ​កម្ពុជា

at  September 15, 2016 -  by Admin

លោក លឺ ឡាយស្រេង អតីត​ឧបនាយករដ្ឋមន្ត្រី​ពី​ខាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ជា​អ្នក​នយោបាយ​ជើង​ចាស់​មួយ​រួប ក្នុង​បន្ទប់​ផ្សាយ​អាស៊ីសេរី នៅ​ថ្ងៃ​ទី១៥ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Cheu Sideth

អតីត​ឧបនាយករដ្ឋមន្ត្រី​ពី​ខាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ជា​អ្នក​នយោបាយ​ជើង​ចាស់​មួយ​រូប គឺ​លោក លឺ ឡាយស្រេង សុំ​ព្រះរាជ​អន្តរាគមន៍​បន្ទាន់​​ពី​ព្រះមហាក្សត្រ ដោះស្រាយ​ស្ថានការណ៍​នយោបាយ​កម្ពុជា ដែល​កំពុង​តានតឹង។
នៅម៉ោង​១១​​ព្រឹក ថ្ងៃ​ទី​១៥ កញ្ញា លោក លឺ ឡាយស្រេង បាន​ដាក់​លិខិត​សុំព្រះរាជ​​អន្តរាគមន៍​នេះ​ថ្វាយ​ទៅ​ព្រះ​មហាក្សត្រ ព្រះករុណា ព្រះបាទ សម្ដេច នរោត្ដម សីហមុនី ហើយ ​តាមរយៈ​ទីប្រឹក្សា​ព្រះរាជ​ខុទ្ទកាល័យ ព្រះមហាក្សត្រី ព្រះនរោត្ដម មុនីនាថ គឺ​លោក អ៊ុំ ដារ៉ាវុធ។
ក្នុង​លិខិត​សុំ​ព្រះរាជ​អន្តរាគមន៍​នេះ លោក លឺ ឡាយស្រេង ទូល​​ថ្វាយ​ព្រះ​មហាក្សត្រ​ថា ស្ថានការណ៍​នយោបាយ​កម្ពុជា​សព្វ​ថ្ងៃ កំពុង​តានតឹង ហើយ​នឹង​អាច​ក្លាយ​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​អាក្រក់​បំផុត។
លិខិត​នោះ​ដដែល បន្ត​ថា ប្រជារាស្ត្រ មាន​ការ​តក់ស្លុត​រន្ធត់​យ៉ាង​ខ្លាំង ដោយ​បាន​ឮ​ថា កង​កម្លាំង​ប្រដាប់​អាវុធ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ប្រើ​ចុង​អាវុធ​បង្ហូរ​ឈាម​អ្នក​មក​ធ្វើ​មហា​បាតុកម្ម​អហិង្សា ដែល​មាន​តែ​បាតដៃ​ទទេ។
កាល​ពីថ្ងៃទី១៤ កញ្ញា បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ ប្រកាស​អនុវត្ត​អនុសាសន៍​របស់​លោក ហ៊ុន សែន ដែល​បាន​ដាក់​បញ្ជា​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់ ត្រៀម​ខ្លួន​បង្ក្រាប​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លោក​ចាត់​ទុក​ថា​ជា​ឧទ្ទាមកម្ម​នៅ​ក្នុង​ទីក្រុង។ ខណៈ​គណបក្ស​ប្រឆាំង​នៅ​រក្សា​ជំហរ​ធ្វើ​មហា​បាតុកម្ម​នៅ​ពេល​ខាង​មុខ​នេះ។
កាល​ពី​កាល​ពីថ្ងៃទី១៤ កញ្ញា នេះ​ដែរ ប្រទេស​ចំនួន​៣៦ ដែល​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក និង​ប្រទេស​មួយ​ចំនួន​ទៀត ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​រួម​គ្នា​មួយ​បង្ហាញ​ពី​កង្វល់​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដោយ​លើក​ឡើង​ថា ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល​លើ​បក្ស​ប្រឆាំង និង​ការ​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ​របស់​ពលរដ្ឋ សិទ្ធិ​ធ្វើ​ការ​ប្រមូល​ផ្ដុំ​គ្នា​ដោយ​សន្តិភាព​នៅ​ក្នុង​ឆ្នាំ​នេះ កាន់​តែ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ។
យ៉ាងណាក៏ដោយ លិខិត​របស់​លោក លឺ ឡាយស្រេង ក៏​បង្ហាញ​ការ​បារម្ភ ខ្លាច​ក្រែង​មាន ភាគី​ទី​៣ ណាមួយ ចេញ​មក​បង្ក​ចលាចល ហើយ​កង​កម្លាំង​ប្រដាប់​អាវុធ របស់​លោក ហ៊ុន សែន ស្មាន​ថា ជា​សកម្មភាព​​របស់​​គណបក្ស​ប្រឆាំង​ជា​អ្នក​ធ្វើ ហើយ​ក៏​កេះ​កៃកាំភ្លើង សម្លាប់​ខ្មែរ​គ្នា​ឯង​។
សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ព័ត៌មាន...
ប្រភពពី RFA

វិទ្យុអាស៊ីសេរីខេមរៈភាសា RFA

Live Webcast from Khmer Rouge tribunal

វិទ្យុសំលេងសហរដ្ឋអាមេរិក VOA

Live Webcast from Khmer Rouge tribunal

វិទ្យុបារាំងអន្តរជាតិខេមរៈភាសា FRI

Live Webcast from Khmer Rouge tribunal

មណ្ឌលព័ត៌មានស្ត្រីកម្ពុជា WMC

Live Webcast from Khmer Rouge tribunal
© 2019 HEMCHEATV | E-mail:hemchea.info@gmail.com |Tel:+855 (0) 10 913 007 .
PHNOM PENH |CAMBOIDA
back to top